​​​ជំនួប​ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី​​​ហោ​ ​​​ណាំ​ហុង​ ​​​ជាមួយ​ ​​​លោក​ ​​​CHEN​ ​​​JIANGANG​ ​​​ប្រធាន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សីហ​នុ

​នៅ​ព្រឹក​ថ្ងៃ​ទី​១​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​ឯកឧត្តម​ ​ឧបនាយករដ្ឋមន្ត្រី​ ​ហោ​ ណាំ​ហុង​ ​បាន​អនុញ្ញាត​ ​អោយ​លោក​ C​HEN​ J​I​AN​GANG​ ​ប្រធាន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ ​ជួប​សម្ដែង​ការគួរសម​ ​និង​រាយការណ៍​អំពី​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ​នេះ​ដូចតទៅ​៖​

​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ ​ដែល​មាន​ក្រុមហ៊ុន​វិនិយោគ​ ​ទាំងអស់​ចំនួន​១​៦​៥​ក្រុមហ៊ុន​ ​ដែល​បាន​បង្កើត​ឱកាស​ការងារ​ចំនួន​៣​០​.​០​០​០​កន្លែង​។​

​ក្នុងរយៈពេល​ពី​ ​ខែ​មករា​ ​ដល់​ខែ​តុលា​ ​ក្នុង​ឆ្នាំ​២​០​២​០​ ​ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ​ ​និង​ ​នាំចូល​ ​របស់​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ ​មាន​ចំនួន​សរុប​១​៣​០​០​លាន​ដុល្លារ​អាមេរិក​ ​បាន​កើន​ឡើង​ចំនួន​ ​៣​១​ភាគរយ​ ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២​០​១​៩​។​ ​លើស​ពី​នេះ​ក្រុមហ៊ុន​បាន​កសាង​អាគារ​ស្នាក់​នៅ​ ​សម្រាប់​កម្មករ​ចំនួន​០​៦​ខ្នង​ ​សម្រាប់​កម្មករ​ ​កម្មការិនី​ចំនួន​៣​.​០​០​០​នាក់​។​

​លោក​ប្រធាន​ក្រុមហ៊ុន​ ​បាន​លើក​ថា​ ​ក្នុង​គោលបំណង​ដើម្បី​ឆក់​យក​ឱកាស​នៃ​ការ​អភិវឌ្ឍ​យុទ្ធ​សា​ស្រ្ត ​ចតុ​កោណ​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ពន្លឿន​ការ​សម្រេច​នូវ​ការ​រំពឹង​ទុក​ដែល​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ក្រុង​ព្រះ​សី​ហ​នុ ​ទៅ​ឧទ្យាន​អន្ដរជាតិ​របស់​សម្ដេច​តេជោ ​ហ៊ុន​ ​សែន​។​

​បង្កើន​ការ​ទាក់ទាញ​វិនិយោគ​អន្ដរជាតិ​ ​ប្រមូល​ធនធាន​អន្ដរជាតិ​ ​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ក្រុង​ព្រះ​សី​ហ​នុ​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ចុះបញ្ជី​ផ្សារ​ភាគ​ហ៊ុន​កម្ពុជា​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​អន្ដរជាតិ​ជា​ ​ពិសេស​នៅ​តំបន់​អឺរ៉ុប​និង​អាមេរិក​និង​ស្នើសុំ​ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ​គាំទ្រ​ការ​ចុះបញ្ជី​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន​ ​កម្ពុជា​ទៅជា​ឧទ្យាន​អន្តរជាតិ​ ​ខិតខំ​ចុះបញ្ជី​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន​នៅ​កម្ពុជា​ ​និង​បន្ទាប់មក​នៅ​ហុងកុង​។​

​លោក​ប្រធាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ​បាន​បន្ថែម​ទៀត​ថា​រោងចក្រ​ថាមពលអគ្គិសនី​ធ្យូង​ ​ថ្ម​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​និង​ ​អញ្ជើញ​ ​ឯកឧត្តម​ ​ឧបនាយករដ្ឋមន្ត្រី​ចូលរួម​ពិធី​ស​ម្ភោ​ធ​រោងចក្រអគ្គិសនី​
​នេះ​ផង​ដែរ​។​

​ឯកឧត្តម​ ​ឧបនាយករដ្ឋមន្ត្រី​ ​បាន​លើក​ថា​៖​

  • ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ ​ជា​កូនបង្កើត​របស់​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​រដ្ឋាភិបាល​ចិន​ ​ដែល​ស្ថិត​ក្នុង​ក្របខណ្ឌ​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​របស់​ឯកឧត្តម​ ​ស៊ី​ ​ជិន​ពីង​ ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជា​ ​មានិត​ចិន​។​
  • ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ ​មាន​លក្ខណៈ​ពិសេស​បំផុត​ ​ដែល​នៅ​ជិត​កំពង់ផែ​ទីក្រុង​ព្រះ​ ​សី​ហ​នុ ​និង​ជា​ក្បាលម៉ាស៊ីន​សម្រាប់​នាំចេញ​-​នាំចូល​ទំនិញ​ ​ដោយសារ​ក្រុង​ព្រះ​សី​ហ​នុ​ជា​ប៉ូល​សេដ្ឋកិច្ច​និង​ ​ទេសចរណ៍​សំខាន់​បំផុត​របស់​កម្ពុជា​ហើយ​ក្រុមហ៊ុន​ចិន​ជាច្រើន​បាន​មក​វិនិយោគ​ច្រើន​ ​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ ​នេះ​។​
  • ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ ​នឹង​រួមចំណែក​ក្នុង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​ ​អោយ​ ​បាន​១​០​ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២​០​២​៣​ ​ព្រមទាំង​ចលនា​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ប្រទេស​នានា​ ​ផ្សេង​ ​ទៀត​ ​អោយ​បាន​កាន់តែ​ច្រើន​។​
  • ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ ​គួរ​នាំចេញ​ផលិតផល​ក្នុង​សហគមន៍​អា​ស៊ាន​ដែល​មាន​ប្រជាជន​ ​ជាង​៦​០​០​លាន​នាក់​ ​ហើយ​ជា​មូលដ្ឋាន​ផលិតកម្ម​សហគមន៍​អា​ស៊ាន​។​
  • ​ឯកឧត្តម​ ​ឧបនាយករដ្ឋមន្ត្រី​ ​នឹង​គាំទ្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ ​ចូល​ទី​ផ្សារ​ភាគ​ហ៊ុន​ ​កម្ពុជា​។​
  • ​ឯកឧត្តម​ ​ឧបនាយករដ្ឋមន្ត្រី​ ​ជឿជាក់​ថា​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ ​កាន់តែ​មានការ​ ​អភិវឌ្ឍ​ខ្លាំង​នា​ពេល​ខាងមុខ​ឆាប់​នេះ​ ​ក្រោយ​ពី​ចូល​ទី​ផ្សារ​មូលបត្រ​កម្ពុជា​និង​ហុងកុង​។​
  • ​ឯកឧត្តម​ ​ឧបនាយករដ្ឋមន្ត្រី​ ​រីករាយ​នឹង​ចូលរួម​ពិធី​ស​ម្ភោ​ធ​រោងចក្រអគ្គិសនី​ធ្យូងថ្ម​ ​នៅ​តំបន់​សេដ្ឋកិច្ច​ ​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ ​ដើម្បី​កុំ​អោយ​រាំង​ស្ទះ​សំណើ​រកា​រ​រោងចក្រ​ ​ដោយសារ​កា​រដាច់​អគ្គិសនី​ម្ដងៗ​។