ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួបប្រជុំការងារជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន

​​​​​ក្នុង​ឱកាស​ឯកឧត្តម​ ​​​ឧបនាយករដ្ឋមន្ត្រី​ ​​​ហោ​ ​​​ណាំ​ហុង​ ​​​ជួប​ប្រជុំ​ការងារ​ជាមួយ​ឯកឧត្តម​ ​​​វ៉ាង​ ​​​យី​ ​​​ទីប្រឹក្សា​រដ្ឋ​ ​​​និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​​​នៅ​ថ្ងៃ​ទី​១១​ ​​​ខែ​តុលា​ ​​​២០២០​។​​ ​​​ឯកឧត្តម​ ​​​ឧបនាយករដ្ឋមន្ត្រី​ ​​​បាន​លើក​ជាអាទិ៍​ថា​ ​​​ការប្រើប្រាស់​ឥណទាន​សម្បទាន​(Loan)​ ​​​និង​ហិរញ្ញប្បទាន​ឥត​សំណង​(Grant)​ ​​​សម្រាប់​បេក្ខភាព​គម្រោង​អាទិភាព​ឆ្នាំ​២០២០​ ​​​ដើម្បី​អនុវត្តន៍​គម្រោង​ចំនួន​៨​ ​​​រួម​មាន​៖​ ​​

  • ​​​​គម្រោង​ត្រៀម​ចុះហត្ថលេខា​មាន​៖​
    • ​​​​​​គម្រោង​ខ្សែកាប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ ​​​ទីក្រុង​ព្រះ​សីហ​នុ​-​ទីក្រុង​ហុងកុង​។​​
    • ​​​​គម្រោង​សាងសង់​ផ្លូវជាតិលេខ​71​C​ ​​
    • ​​​គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនី​ជនបទ​ជំហាន​ទី​៧​
    • ​គម្រោង​ជម្រុញ​ផលិក​ម្ម​ស្រូវ​ ​​​និង​នាំចេញ​អង្ករ​។​​
  • ​គម្រោង​ដែល​កំពុង​រៀបចំ​មាន​៖​
    • ​​​​គម្រោង​ប្រព័ន្ធ​ស្រោចស្រព​ ​​​និង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត​
    • ​គម្រោង​ពង្រីក​ ​​​និង​លើក​កម្រិត​ផ្លូវជាតិលេខ​៤១​ ​​​លេខ​៣៣​ ​​​និង​លេខ​៣១​។​​

ក្នុង​ឱកាស​នេះ​ដែរ​ ​​​ឯកឧត្តម​ ​​​ឧបនាយករដ្ឋមន្ត្រី​ ​​ ​​​ស្នើ​មិត្ត​ចិន​ជួយ​ដោះស្រាយបញ្ហា​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន​ COFCO​ របស់​ចិន​​ ​​​ដែលជា​របាំង​សម្រាប់​ការនាំចូល​អង្ករ​កម្ពុជា​ ​​ ​​​ដែល​មាន​ចំនួន​៤០០​.​០០០​តោន​។​​ ​​

​​​​ឯកឧត្តម​ ​​​ឧបនាយករដ្ឋមន្ត្រី​ ​​ ​​​លើក​ទៀត​ថា​ ​​​ភាគី​មិត្ត​ចិន​បានយ​ល់​ព្រម​ទិញ​ស្វាយ​(​ដែល​បាន​ចុះ​អនុស្សារ​ណ​រួចហើយ​)​ ​​​និង​ត្រី​ទៅ​ប្រទេស​ចិន​ ​​​ស្នើ​ជំរុញ​ការនាំចូល​ឲ្យបាន​ឆាប់​។​​

​ឆ្លៀតឱកាស​នេះ​ដែរ​ ​​​ឯកឧត្តម​ ​​​ឧបនាយករដ្ឋមន្ត្រី​ ​​​បាន​លើក​ថា​ ​​​កន្លងមក​មិត្ត​ចិន​បាន​ទិញ​កសិផល​យើង​បាន​ច្រើន​មួយ​ចំនួន​ហើយ​ ​​​ដូចជា​ចេក​ ​​​ស្វាយ​ ​​​ដំឡូងមី​ ​​​កៅស៊ូ​ ​​​គ្រាប់​ស្វាយចន្ទី​ជាដើម​ ​​​ខ្ញុំ​ក៏បាន​ស្នើ​មិត្ត​ចិន​ជួយ​ទិញ​ឲ្យបាន​ច្រើន​ថែមទៀត​ ​​​ព្រមទាំង​ស្នើ​ឲ្យ​មិត្ត​ចិន​ជួយ​ទិញ​៖ ម្រេច​ ​​​ទុរេន​ ​​​ស្ករស​ ​​​ផ្លែ​តាង៉ែន​។​​​ល​។​​

​លើស​ពី​នេះ​ ​​​ឯកឧត្តម​ ​​​ឧបនាយករដ្ឋមន្ត្រី​ ​​​ស្នើ​ភាគី​មិត្ត​ចិន​ពិនិត្យ​លទ្ធភាព​លើកទឹកចិត្ត​ដល់​វិនិយោគិន​ចិន​ក្នុង​ការផ្ទេរ​រោងចក្រ​ពី​ប្រទេស​ចិន​ ​​​មក​ប្រទេសកម្ពុជា​ឲ្យបាន​ច្រើន​ ​​​ស្របតាម​គោល​នយោបាយ​ជាតិ​ ​​​អភិវឌ្ឍន៍​កសិកម្ម​។​​

ឯកឧត្តម​ ​​​ឧបនាយករដ្ឋមន្ត្រី​ ​​​ក៏បាន​លើក​ករណី​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូវីដ​១៩​ ​​ដែល​អាច​ប្រើប្រាស់​ជា​ផ្លូវ​ការបាន​​ ​​​ស្នើ​ភាគី​មិត្ត​ចិន​ផ្តល់​វ៉ា​ក់​ ​​​សាំង​នេះ​ ​​​ជាអំណោយ​ដល់​ប្រទេសកម្ពុជា​។​​

​ឯកឧត្តម​ ​​​វ៉ាង​ ​​​យី​ ​​​បាន​លើក​ជាអាទិ៍​ដូចតទៅ​៖

​​​​រដ្ឋាភិបាល​ ​​​និង​ប្រជាជន​ចិន​ ​​​ចងចាំ​មិន​ភ្លេច​នូវ​ដំណើរ​ទស្សនៈ​កិច្ច​របស់​ ​​​សម្ដេច​តេជោ​ ​​​កាលពី​ខែកុម្ភៈ​កន្លងមក​។​​
​​​ការ​ចុះហត្ថលេខា​ ​​​FTA​ ​​​នៅ​ថ្ងៃនេះ​ ​​​គឺ​ដោយសារ​សម្ដេច​តេជោ​ ​​​និង​ឯកឧត្តម​ ​​​ឧបនាយករដ្ឋមន្ត្រី​ ​​​បាន​ខិតខំ​កន្លងមក​។​​
​​​ក្រោយ​ ​​​Covid-​19​ ​​​ចិន​ ​​​និង​កម្ពុជា​នឹង​រៀបចំ​ផែនការ​អភិវឌ្ឍ​រួមគ្នា​។​​ ​​

វិនិយោគ​ចិន​នៅ​កម្ពុជា​មិនបាន​ប៉ះពាល់​ដោយ​Covid-​19​ ​​​ទេ​ ​​​តែ​កាន់តែ​មាន​ច្រើន​។​​

ភាគី​មិត្ត​ចិន​បាន​ប្រគល់​នូវ​កំណត់​ទូត​អំពី​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​សម្រ​ប្រញាប់​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​ដែល​មាន​ទឹកប្រាក់​ចំនួន​950​លាន​យាន់​(​ប្រហែល​140​លាន​ដុល្លារ​)​​។

ចិន​នឹង​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​និង ​Covid-​19​ ​​​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​​​ជាពិសេស​កម្ពុជា​ ​​​ជាមិត្ត​ដែក​ថែប​

​សន្យា​នាំចូល​កសិផល​កម្ពុជា​ថែមទៀត​ដែល​មានគុណ​ភាព​ ​​​តាម​សំណើ​របស់​កម្ពុជា​។​​

​ចិន​នឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​ៗ​ទៀត​។​​

​ចិន​បាន​ផ្ដួចផ្ដើម​គំនិត​ការពារ​សុវត្ថិភាព​ទិន្នន័យ​ ​​​ឌី​ជី​ថល​ ​​​ស្នើ​អោយ​កម្ពុជា​គាំទ្រ​។

​​​ឯកឧត្តម​ ​​​វ៉ាង​ ​​​យី​ ​​​ក៏បានលើក​សរសើរ​សម្ដេច​តេជោ ​​​ដែល​បាន​ទប់​ស្កាត់​ Covid-​19​ ​​​បាន​ជោគជ័យ​។​​​ ឯកឧត្តម​ ​​​ឧបនាយករដ្ឋមន្ត្រី​បាន​ឆ្លើយ​ថា​ ​​​កម្ពុជា​នឹង​ចិន​ ​​​បាន​ទទួលជោគជ័យ​រួម​ក្នុង​ការ​ទប់​ស្កាត់​ ​​​Covid-​19​។

​​​មុន​បញ្ចប់​ ​​​ឯកឧត្តម​ ​​​វ៉ាង​ ​​​យី​ ​​​បាន​លើក​ថា​ ​​​ឯកឧត្តម​ ​​​ឧបនាយករដ្ឋមន្ត្រី​ ​​​ជាមិត្ត​ចាស់​របស់​ចិន​ជា​អ្នកការទូត​ ​​​និង​នយោបាយ​ជើងចាស់​ដែល​គាត់​សុំ​រៀនសូត្រ​តាម​។​​ ​​