មូលនិធិ ហោ ណាំហុង-បូរី ហោ ឧបត្ថម្ភថវិកាចំនួន៨០លានរៀល ដល់ជនរងគ្រោះដែលបាក់រលំអាគារនៅក្រុងព្រះសីហនុ

ដោយមានការសោកសង្រេងខ្លាំងអំពីមរណភាពជាច្រើននាក់ របស់ប្រជាជនយើងក្នុងការ បាក់រលំអគារនៅទីក្រុងព្រះសីហនុ ឆ្លើយតបតាមការអំពាវនាវរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មូលនិធិ ហោ ណាំហុង-បូរី ហោ បានចូលរួមថវិកាចំនួន៨០លានរៀល ដើម្បីសម្រាលទុក្ខលំបាកដ៏ក្រៀមក្រំ របស់គ្រួសារសព ដែលបានទទួលមរណភាពដោយអនោចអធម៌បំផុត ព្រមទាំងអ្នករបួសយ៉ាងច្រើនដែរ។